ទស្សនៈវិទូសូក្រាត (៤៦៩-៣៩៩ មុន គ.ស)
១.សេចក្តីផ្តើមៈ ទស្សនវិជ្ជាជាអ្វី? ទស្សនវិជ្ជា មកពីពាក្យ “ទស្សនៈ (គំនិត ឫលទ្ធិ ឫការយល់ឃើញ) + វិជ្ជា (ការសិក្សា)”មានន័យថាការសិក្សាអំពីគំនិត លទ្ធិ ឫការយល់ឃើញរបស់មនុស្ស។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពន្យល់ថា៖ ទស្សនវិជ្ជា ន.(បា.) វិជ្ជាដែលកើតឡើង ដោយទស្សនៈវិទ្យាសាស្ត្រ ចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឫអំពីជីវិតនៃមនុស្ស និងសត្វ។( ) ទស្សនវិជ្ជា ត្រូវនឹងពាក្យ philosophy ក្នុងភាសាអង់គ្លេស មានឫសមកពីភាសាក្រិកគឺ Philos = (Love) ស្នេហា ស្រឡាញ់ + Sophia =(Wisdom) គតិបណ្ឌិត មានន័យថាការ ស្រឡាញ់គតិបណ្ឌិត (Love of Wisdom)។ ពាក្យថា ទស្សនវិទូ រឺ Philosopher ត្រូវបានប្រើប្រហែលពីរពាន់ប្រាំរយឆ្នាំមកហើយទស្សនវិទូ ក្រិកឈ្មោះ Pythagoras ជាមនុស្សដំបូងដែលប្រើពាក្យនេះ។ ជនជាតិក្រិកសម័យនោះ ហៅ អ្នកប្រាជ្ញរាជបណ្ឌិតថា Sophoi (សព្វញ្ញូ) Pythagoras គាត់គិតថាពាក្យនេះហាក់ខ្ពស់ហួសពេក ទើបគិតពាក្យផ្សំបានជា Pholo-sophoi ប្រែថា អ្នកស្រឡាញ់នូវសព្វញ្ញូ រឺ គតិបណ្ឌិត (Lover of Wisdom) សម្រាប់ហៅទស្សនវិទូ រឺវាគ្មិននាសម័យនោះព្រោះទស្សនវិទូសម័យនោះមានចំណេះដឹងមុខវិជ្ជាច្រើនសាខាហើយវិជ្ជាទាំងនោះនៅមិនទាន់មានឈ្មោះបច្ចេកទេសថាជា វិទ្យាសាស្ត្រ (Science) រឺហ្វ៊ីសិក(Physics)ជាដើម។ល។នៅឡើយ តែហៅរួមគ្នាថាPhilosophy (ទស្សនវិជ្ជា) គឺបានដល់សហវិទ្យានោះឯង។ ការឆ្វេងយល់ទស្សនវិជ្ជា ក្រៅពីការសិក្សាតាមនិយមន័យរបស់ទស្សនវិទូទាំងឡាយដូចពោល មកខាងដើមហើយជួនកាលក៏សិក្សាស្វែងយល់តាមទស្សនៈ ៤ ប្រការតទៅនេះគឺៈ ១-ទស្សនវិជ្ជាគឺទស្សនគតិដែលមានចំពោះឯកភពហើយនឹងជីវិត (An attitude towardlife and the universe) ទស្សនគតិទស្សនវិជ្ជាជាទស្សនគតិមានបែបផែនដែលព្យាយាមគិតដោយ អាស្រ័យបញ្ហារបស់មនុស្សហើយព្យាយាមប្រឈមមុខជាមួយសច្ចភាពទាំងពួងជាប្រព័ន្ធដែល មានចិត្តទូលាយ។ មូលដ្ឋានគ្រឺះរបស់ទស្សនវិជ្ជាកើតមកពី “សេចក្តីប្លែកក្នុងចិត្តសេចក្តីសង្ស័យ ហើយនឹងសេចក្តីចង់ចេះចង់ដឹង”។ ២-ទស្សនវិជ្ជាគឺរបៀបវិធីគិតដែលមានបែបផែនហើយនឹងការស្រាវជ្រាវរកសច្ចភាពយ៉ាងមាន ហេតុផល (Reflectivethinking and reasoned inquiry) ជារបៀបវិធីគិតយ៉ាងប្រយ័ត្នប្រយែង ឬយ៉ាងសុក្រឹត្យ។ ៣- ទស្សនវិជ្ជាគឺចង្កោមបញ្ហា (A group of problem) មានបញ្ហាជាច្រើនដែលប្រឈមមុខ មនុស្សជាតិ ដែលទស្សនវិទូទាំងឡាយត្រូវរកចម្លើយឲ្យបាន ដូចជា បញ្ហាដែលថា សច្ចភាវៈគឺអ្វី? សេចក្តីត្រឹមត្រូវនិងកំហុសគឺអ្វី? ៤- ទស្សនវិជ្ជាគឺចង្កោមទ្រឹស្តីរឺបែបផែននៃការគិត (A group of theories) បើប្រាសចាក មនុស្សដែលមានកេរ្តិ៍ឈ្មោះទាំងនេះគឺ សូក្រាត ផ្លាតុង ដេការ៍ត ស្ពិណូសា ចនឡក់ ខានត៍ ជេមស៍ លោកនេះប្រហែលមិនមានរឺបានសិក្សាប្រព័ន្ធទស្សនវិជ្ជាទាំងនេះគឺ លទ្ធិចិត្តនិយម លទ្ធិសច្ចនិយមលទ្ធិមនុស្សនិយម និងលទ្ធិរូបធាតុនិយមឡើយ។ ដូចដែលបានពោលមកហើយគឺជាការយល់ដឹងដោយសង្ខេបទាក់ទងទៅនឹងពាក្យថាទស្សនវិជ្ជា។ ២.និយមន័យៈ ដើម្បីយល់ន័យនៃការអប់រំសីលធម៌ យើងត្រូវយល់ន័យនៃពាក្យ ការអប់រំ និង សីលធម៌ជាមុនសិន ។ “ការអប់រំ” និង “សីលធម៌” ត្រូវបានគេផ្ដល់នូវអត្ថន័យជាច្រើនដូចខាងក្រោមៈ -ការអប់រំ មានន័យថា អប់បង្ហប់ផ្សែង ឬបង្ហប់ចំហាយ។ បង្ហាត់ចិត្តឬបង្វិកចិត្តជួសជុលចំនេះវិជ្ជា កិរិយាមារយាទ ហ្វឹកហាត់ឲ្យស្ទាត់ជំនាញជាងមុន កែឲ្យបានល្អជាងមុនជាលំដាប់ ខំប្រឹងបំពេញឧបនិស្ស័យឲ្យបានបរិបូរណ៍ ខិតខំកសាងសន្សំបុណ្យកុសលទុកពុំឲ្យមានហ្មង មិនឲ្យមានថ្នាំងថ្នាក់ បន្ទំបារមី។( ) - “ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំ និងអ្នកដែលត្រូវគេអប់រំតាំង ពីបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាដើម្បីអភិវឌ្ឍផ្នែកគំនិត និងសីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្ស ហើយក៏ជាកម្លាំងចលករមួយ ជម្រុញឲ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្មាក់ៗ ដើម្បីឲ្យសិស្សមានសកម្មភាពកសាងសមត្ថភាពមនសិការ បំពាក់បំប៉នមនោសញ្ចេតនា ការហឹ្វកហាត់សមត្ថភាពយល់ដឹងរបស់សិស្ស។ ហើយវាទាក់ទងទៅនិងការបង្រៀននិងការរៀន( )។ -“ការអប់រំ” មានន័យថា ជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទា តាមរយៈរាល់សកម្មភាពដែលធ្វើឲ្យអ្នកសិក្សាទទួលបានសំណុំចំនេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។ - “សីលធម៌” សំដៅលើឥរិយាបថ ដែលស្ដែងឲ្យឃើញនូវការគោរព ចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ។ សីលធម៌សម្រាប់អប់រំកាយ វាចារ និង ចិត្ត របស់មនុស្សឲ្យមានរបៀបរៀបរយល្អ ជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី ។ សីលធម៌អាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការរស់នៅក្នុងសង្គមដែល មនុស្សស្ដែងឡើង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់គេ( )។ -“សីលធម៌” គឺជាចំណេះដឹងសម្រាប់មនុស្ស ដែលខ្ពើមរអើមអំពើទុច្ចរិត រីករាយប្រព្រឹត្តតែសុចរិត បម្រើផលប្រយោជន៍មនុស្ស និងអភិវឌ្ឍសង្គម ( )។ ក្នុងទីនេះក្រុមយើងក៏បានលើកយកនូវ ទស្សនការអប់សីលធម៌របស់សូក្រាតមកធ្វើការបកស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចការសិក្សារបស់សិស្សនិស្សិតទាំងឡាយឱ្យងាយយល់ដឹងបានស្រួល។ យើងដឹងស្រាបហើយថា សូក្រាតគឺជាទស្សនវិទូម្នាក់ ដែលល្បីល្បាញមួយរូបនៅក្នុងសង្គមក្រិច ហើយទស្សនការអប់រំរបស់គាត់ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។ ៣.ប្រវត្តិសង្ខេប និងលក្ខណៈទូទៅរបស់សូក្រាត លោកសូក្រាត កើតនៅក្នុងត្រកូលអ្នកមានជីវភាពធូធារល្មម ម្តាយជាឆ្មប ហើយឳពុកជាជាងចំលាក់(៤៦៩-៣៩៩មុនគ.ស)ឬ (៤៧០-៣៩៩ មុនគ.ស)។( ) លោកបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ ដែលសំខាន់ និងល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ។ គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រប់គ្រងប្រទេសខ្លួន នាពេលនោះ តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថាគាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសលផ្សេងៗទៀត ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ។ លោកពូកែវោហារណាស់់ ទាល់់តែចៅក្រមទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយ បង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវAristophane និយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។ សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។ ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពី សុជីវធម៌(របៀបរបបរស់់នៅ)។ នៅពេលនោះរដ្ឋាភិបាលយល់ថាផ្នែក នយោបាយពុំមានទោសកំហុសអ្វីទេចំណែកឯបញ្ហាសាសនាវិញស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ ។ លោកសូក្រាតបានបង្រៀនថា «នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ។( ) ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះមានប្រជាជនភាគច្រើនរាប់បញ្ចូលទាំងអ្នកនយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ ហើយជាហេតុធ្វើឲ្យពួកគេពុំអាចដោះស្រាយនូវបញ្ហានយោបាយបានល្អទេ ។ ទស្សនៈខាងលើនេះ វាប្រឆាំងទៅ នឹងគំនិតប្រជាធិបតេយ្យរបស់អាតែនដែលត្រូវការចាំបាច់នូវសំឡេងមនុស្សគ្រប់រូបត្រាប់តាមមាត់របស់ពួកគេដូចៗគ្នា ។ ហើយនៅពេលនោះសូក្រាតបានទាក់ទងនឹងពួកគណាធិបតេយ្យ (Oligarchy) ដែលកាន់អំណាចនៅក្រុងអាតែនក្នុងកំឡុងឆ្នាំ ៤១១ មុន គ.ស ហើយឆ្នាំ ៤០៤-៤០៣ មុន គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy) នេះត្រូវបានពួករាជាធិបេតយ្យ(Monarchy) នាពេលនោះគិតថាមានគ្រោះថ្នាក់បំផុត ។ មួយចំនួននៃពួកនេះមានពីរបីនាក់ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន ។ ទោះជាយ៉ាងណាក៏ដោយ សូក្រាតយល់ថាពលរដ្ឋទាំងអស់ ទោះជាក្នុងករណីណាក៏ដោយត្រូវតែគោរពបង្គាប់របស់រដ្ឋហើយមិនអាចក្បត់ងមនសិការនេះឡើយ។ គាត់បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក។ ហេតុផល ៣ យ៉ាង ដែលគាត់បានផ្តល់គឺ៖ ១- កិច្ចការទំនាក់ទំនងរវាងរដ្ឋ ហើយនឹងពលរដ្ឋ គឺវាមិនដូចគ្នាទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយហើយនឹងកូនទេ គឺថារដ្ឋជំពាក់គុណពលរដ្ឋព្រោះថាពលរដ្ឋ ជាឪពុកម្តាយរបស់រដ្ឋ ។ ២- ក្នុងនាមសូក្រាត ជាអ្នកគោរពច្បាប់ម្នាក់ ហើយគាត់ជាពលរដ្ឋអាតែនគាត់បានទទួលនូវការ ទំនុកបំរុងនានាដើម្បីទ្រទ្រង់ជិវិតរបស់គាត់ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា គាត់ត្រូវតែគោរពច្បាប់អាតែន ។ ៣- ការរំលោភលើច្បាប់រដ្ឋហើយប្រសិនបើអ្នកគ្រប់គ្រងគិតថាត្រឹមត្រូវនោះលទ្ធិផលបានមកវិញគឺប្រកបដោយគ្រោះថ្នាក់បំផុត ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ ។ សូក្រាត មានវិធីបង្រៀនពីរយ៉ាងគឺ សិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាតប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ ដែលមិនចេះអួតអាង ហើយដឹងថាខ្លួនគ្មានចេះអ្វីសោះ ។ សូក្រាត ប្រើវិធីចំអកចំពោះពួកសូហ្វីស (ពួកទស្សនវិជ្ជាមួយក្រុម ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត) ពួកនេះអួតអាងមានជំនឿថាខ្លួនមានចំណេះជាសកល ។ ឃ្លាចំបងរបស់សូក្រាតស្តីពីទស្សនវិជ្ជាគឺ «ខ្ញុំដឹងតែមួយមុខគត់គឺគ្មានចេះអ្វីសោះ» ។ ៤.ទស្សនវិជ្ជាសំខាន់ និងបុគ្គលិកលក្ខណៈរបស់សូក្រាត ទស្សនវិជ្ជារបស់សូក្រាតគឺ៖( ) -ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ។ -ត្រូវយល់អ្វីដែលនៅជិតយើងមុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង។ -ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង។ -ត្រូវដុះខាត់ព្រលឹង(ចិត្ត)ឲ្យបានប្រសើរជាងដុះខាត់សរីរៈ។ -ត្រូវនិយមប្រើពាក្យថា«ខ្ញុំមិនចេះអ្វីសោះ»។ -ត្រូវជជែកគ្នាដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិត។ -លទ្ធផលដែលល្អជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ។ -គ្មាននរណាចង់ក្លាយជាមនុស្សអាក្រក់ឡើយ -គ្មាននរណាធ្វើកំហុសដោយចេតនា ឬតាំងចិត្តឡើយ -គុណធម៌គឺជាចំណេះដឹង -គុណធម៌ គឺមានលក្ខណៈគ្រប់គ្រាន់សំរាប់បុគ្គល -កុំប្រញាប់ប្រញាល់ធ្វើជាអ្នកដឹកនាំ តែនៅពេលអ្នកបានធ្វើហើយ ចូរបន្តឱ្យរឹងមាំ និងជាប្រចាំ -ចូររៀបការទៅ បើអ្នកបានប្រពន្ធ អ្នកនឹងមានសុភមង្គល តែបើអ្នកបានប្រពន្ធអាក្រក់ អ្នកនឹងក្លាយជាទស្សនវិទូអាក្រក់ -សូក្រាតតែងនិយាយថា គតិបណ្ឌិតរបស់គាត់ គឺត្រូវកំណត់ដោយភាពល្ងង់ខ្លៅរបស់គាត់ -សូក្រាតមានជំនឿថា កំហុសរបស់មនុស្សកើតឡើងដោយសារការមិនយល់ដឹង ហើយអ្នកដែលធ្វើខុស គឺ មិនសូវមានការយល់ដឹង -គាត់ជឿជាក់ថា វិធីដ៏ល្អបំផុតសម្រាប់ការរស់នៅ គឺត្រូវផ្តោលើការអភិវឌ្ឍន៍ខ្លួនឯង ជាជាងការខិតខំស្វែង រកទ្រព្យសម្បត្តិនិយម -សូក្រាតបានសង្កត់ធ្ងន់ថា “គុណធម៌” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងចំណោមទ្រព្យសម្បត្តិនានា -លោកជាអ្នកដែលគោរពច្បាប់ -លោកចង់ឱ្យមនុស្សក្លាយជាចៅក្រមនៃខ្លួនឯង -សូក្រាតបង្រៀនគូសន្ទនា នៅពេលជជែកគ្នា -សូក្រាតបង្ហាតបង្រៀនមនុស្សដោយឥតគិតថ្លៃឡើយ។ សូក្រាតពោលថា «ពុំមានអ្នកណាម្នាក់ កាចដោយចេតនាទេ ។ មនុស្សម្នាក់ៗសុទ្ធតែមានបំណងល្អ តែបើប្រែជាអាក្រក់វិញ គឺពិតជាមានបុព្វហេតុដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន»តែចំពោះបា្លតុងវិញយល់ថា «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា ខ្លះល្អ ខ្លះអាក្រក់ ខ្លះស្លូត ខ្លះកាចតាមនិស័យពីធម្មជាតិ»។ ៥.សីលធម៌អប់រំរបស់សូក្រាត ក្នុងតំលៃសីលធម៌ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីសជាពួកពូកែអួត ដែលចូលចិត្តយកពាក្យសំដីទៅប្រើផ្លូវខុស ហើយធ្វើអាកប្បកិរិយាដូចជាអ្នកចេះដឹងច្រើន។ សូក្រាតជាមនុស្សថ្មីចំឡែកដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ ។ គេតែងនិយាយថា «សូក្រាត ជាមនុស្សនៃក្រុងអាតែន ដែលមានរូបអាក្រក់ហើយល្អជាងគេបំផុត» ។ សូក្រាតមានគរុកោសល្យអប់រំមនុស្ស អាចចែកចេញជាពីរផ្នែកគឺមាន សំនួរ និងការបង្កើតគំនិត។ លក្ខណៈសំនួរៈ គឺសូក្រាតធ្វើដូចម្តេចចេះតែសួររហូតទាល់តែអ្នកឆ្លើយ រកអ្វីឆ្លើយមិនរួច រួចហើយទទួលសារភាពថា ឆ្លើយលែងរួចឬមួយក៏ថាមិនចេះតែម្តង។ការអនុវត្តនូវរបៀប “សំនួរ”នេះបានធ្វើឱ្យសូក្រាតជជែកឈ្នះគូរសន្ទានជានិច្ច។ ការបង្កើតគំនិតៈ គឺជាវិសារភាព ឬមួយជាវិធីទាញយកគំនិតពីជនណាម្នាក់។នៅក្នុងការបង្កើតគំនិតនេះ សូក្រាតចាប់ផ្តើមបញ្ចូលគំនិតរបស់គាត់ឱ្យទៅគេ របៀបដូចជាដំបូងត្រូវលាងពាងឱ្យស្អាតសិនសឹមបញ្ចូលទឹកថ្មីតាមក្រោយ។ ហើយលោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិត។សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។ លោកចូលចិត្តកីឡាណាស់់។ គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធនៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញពីសេះក្នុងចំបំាងមួយនៅឯ (Délium) ហើយបានជួយសង្រ្គោះជីវិតXénophon។ ខណៈដែលអ្នកក្រុងអាតែននាំគ្នារត់់គេចខ្លួនយ៉ាងប្រសាច សូក្រាតវាយប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ហើយងាកក្រោយម្ដងៗ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុងលោតមកលើរូបលោក។ សូក្រាតជាមនុស្សដាក់់់បន្ទាបខ្លួន មិនវាយឫកឡើយ ប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង។ថ្ងៃមួយ Alcibiade (សិស្សរបស់់លោក) បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង តើប្អូនឯងជឿទេថាបើទទួលយកដីធ្លានោះមក គេមិននិយាយចំអកអោយទេអី?។ ជាញឹកញយ ពេលដែលសូក្រាតសំលឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ លោកស្រដីនឹងខ្លួនឯងថា“ Combien il y en a dont j`ai nul besoin? “ដែលប្រែថាតើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រកាព្យមួយនេះញឹកញាប់់ណាស់់៖“ Ornements d`argent et de pourpre servent au théâtre ,non à la vie.”ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន មិនសំរាប់់ជីវិតទេ។Aristote បាននិយាយថា សូក្រាតមានប្រពន្ធពីរគឺXanthippe ដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺMyrto ដែលលោកបានរៀបការជាមួយ ដោយគ្មានចំណងដៃ ហើយបានមានកូនពីរនាក់់គឺSophroniques និង Ménéxène។ លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអោយ អ្នកដទៃតែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោកហើយមិនដែលបង្គាប់់លុយពីនរណាម្នាក់់ឡើយ។ លោកចូលចិត្តនិយាយថា៖ “មនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរង់់ចាំអោយគេទៅយកទឹកមកជូននោះដែរ ហើយអ្នកដែលចេះរស់់នៅដោយគ្មានត្រូវការរបស់់ របរមិនចាំបាច់់ គឺពិតដូចជាព្រះអាទិទេព”។ លោកសូក្រាតអះអាងថា ពេលលំហែគឺជាគុណប្រយោជន៏មួយ ដ៏ប្រសើរបំផុត។ ចំពោះលោកសូក្រាត គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយគុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរនិងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនជាផ្លាកសំគាល់់កិត្តិយសនោះទេ។ គេបានស្នើរយោបល់់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការ ឫយ៉ាងណា?លោកឆ្លើយតបថា៖ ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។លោកទូន្មានអោយយុវជន យុវនារីឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។ប៉ុន្តែបើ ឃើញថាខ្លួនឯងរូបអាក្រក់់វិញ សូមបំភ្លេចរឿងហ្នឹងចោលដោយចំណេះដឹងរបស់់ខ្លួនឯង។ ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញ៉ាំអាហារនៅឯផ្ទះរបស់់លោក ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិនស្រួលក្នុងចិត្ត។( ) លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី បើពួកគេមនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិនជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំមានកង្វល់់អី្វឡើយ។ លោកនិយាយថាមនុស្សទំាងអស់់រស់់នៅដើម្បីញ៉ាំរីឯលោកវិញញ៉ាំដើម្បីរស់់។ លោកសូក្រាតតែងតែអប់រំមនុស្សទូទៅឱ្យមានចំណេះដឹងក្នុងខ្លួនសិន ទើបមានសីលធម៌។ លោកយល់ថា បើមនុស្សមិនទាន់មានចំណេះដឹងច្បាស់លាស់ក្នុងខ្លួនទេ គឺមនុស្សមិនអាចដឹងថាអ្វីល្អ អ្វីអាក្រក់ កុសល និងអកុសឡើយ នោះជាហេតុនាំឱ្យមានអសីលធម៌ពិតប្រាកដ។
1 comments:
អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537