THY-KA ONLINE SHOP មានទទួលជួសជុលគ្រឿងអគ្គីសនីគ្រប់ប្រភេទ

រឿងប្រលោមលោក (វគ្គទី ១ រនោចបាំងខែ)

3 comments

សំលេងផ្គរលាន់ដើមឆ្នាំផ្តាំដល់រុក្ខជាតិតូចធំទាំងឡាយ ឱ្យមានក្តីសង្ឃឹមនឹងទទួលបានការស្រោចស្រពពីព្រះភិរុណមិនខានទេ យប់យាមកន្លងចូលដល់ពាក់កណ្តាលត្រឹមខ្យល់កំណាចបានត្របាញ់ខ្មួលខ្មាញ់យ៉ាងខ្លាំងបោកបក់មកពីទិសខាងត្បូង លាយឡំដោយស្នូររន្ទះលាន់ផូងផាំងដូចវាយគងយក្ស ផ្លេកបន្ទោរបាញ់ឆ្វាច់ៗពុះជ្រែកលើផ្ទៃអាកាសាញុំាងលោកទាំងមូលនេះឱ្យកក្រើកញាប់ញ័រព្រឺព្រួចសែនតក់ស្លុត មមៃខំស្រែករកវត្ថុស័ក្តសិទ្ធឱ្យជួយ។ សំរែកផ្គរលាន់បន្លឺក្តុងក្តាំងតាំងមិនទាន់មានភ្លៀងមួយតំណក់សោះ បានដាស់ដល់ដំណេកនៃសត្វនិករគ្រប់ប្រាណឱ្យក្រោកម្នីម្នាររកកន្លែងគេចពួន ឱ! ហេតុតែភ្លៀងដំបូងលោកអើយ! សែនចំឡែកណាស់សន្ធឹកគ្រាប់ភ្លៀងស្តាប់ទៅលឺស្នូរធ្លាក់មកដូចជាគេចាក់ស្ទើរតែ បាក់ទំនប់ទប់មិនជាប់ឡើយ ។ភ្លៀងមកខ្ជោគៗអស់រយៈពេល២ម៉ោងជាងទោហើយ ពេលនេះយើងទៅក្រឡេកមើលខ្ទមដ៏ចាស់ប្រក់ស្លឹកដូងនិងស្បូវរហែករញ៉េរញ៉ៃជញ្ជំាងមួយចំហៀងនោះវិញ ដែលស្ថិតមិនឆ្ងាយពីមាត់បឹងមួយមានកក់ដុះណែនណាប់ បើតាមការស្មានទៅអាចទាយដឹងមុនថាខ្ទមចំណាស់នោះគឺមិនជាអ្នកធូរធារអ្វីនោះដែរ អនិច្ចាណាស់! កូនមួយសម្បុកប្រឹងរត់ប្រសេចប្រសាចឆ្លេរឆ្លាររកម៉ែ តែធ្វើម៉េចនឹងជួយបាននោះបើពេលនេះខ្ទមស្បូវត្រូវបានព្រះវាយោនាំយកទៅបាត់ហើយនោះ គ្រាន់តែសំរែកផ្គរលាន់បន្លឺឡើងសំលេងខ្សឹកខ្សួលក៏បានបន្ទរព្រមជាមួយដែរហាក់សែនស្តាយរបស់ទ្រព្យ ដែលរលាយក្លាយជាសំរាមកាកសំណល់ហូររសាត់តាមខ្សែទឹកអស់ ភ្លៀងនៅតែធ្លាក់ភាពរងារញ័រញាក់កាន់តែរួបរឹតឡើង ក្រោយមកក៏បានលឺវាចាយុវតីម្នាក់ពោលឡើងសែលក្តុកក្តួលឱរ៉ាពន់ពេកៈ -ម៉ែ! ឳ!កូនខ្លាចណាស់ហើយរងារទៀតផង! ហ៊ឺក...ហ៊ឺ....!ផ្ទះយើងជិតរលំហើយ បើភ្លៀងនៅតែធ្លាក់បែបនេះផ្ទះយើងមុខជាហិនមិនខានទេ....តើយើងបានអីនៅទៀតទៅ!។ វាចាក្មេងស្រីនេះមិនទាន់រលត់ផង ក៏ធ្លាយសំណោកមួយទៀតថ្លែងបំពេរលួងលោមកូនដោយបន្លឺទាំងអួលអាក់ឈឺផ្សា ដៃទាំងទ្វេក្រសោបប្រាណកូនៗប្រៀបដូចមាន់ក្រុងកូនខ្លួន ទំនួញខ្សឹកខ្សួលស្រែកអង្វរដល់លោកាៈ -កូនមាសម្តាយ! តើឱ្យម៉ែពុកទៅយកអ្វីមកបាំងកូនបានទៅ បើយើងគ្មានអ្វីផង!ហ៊ឺ....! កូនកុំខ្លាចអីណា៎ម៉ែនៅក្បែរកូនទេ កូនឆាប់ដេកវិញចុះបន្តិចទៀតភ្លៀងរំាងហើយ! ហ៊ឹក...! ឱ!លោកអើយ!ហេតុអ្វីលោកបង្អុរភ្លៀងមកចំលែកម្ល៉េះ កូនខ្ញុំគ្នាខ្លាចណាស់! សូមលោកប្រណីឈប់សិនទៅ...!ហ៊ឹក...កូនម្តាយ! កូនកំសត់ណាស់កើតមកចំអ្នកក្រដូចម៉ែពុក....ទៅថ្ងៃខាងមុខរូបកូននឹងទៅជាយ៉ាងណា...ឱ្យម៉ែពុកសូមទោសណាបើកូនទៅនៅនឹងជីដូនឯភ្នំពេញនោះម្ល៉េះសមមិនលំបាកវេទនាបែបនេះទេ។ -ម៉ែ! ទោះបីម៉ែពុកក្រលំបាកគ្មានទ្រព្យពិតមែន តែកូនទាំងអស់គឺកក់ក្តៅណាស់....សូមម៉ែឈប់យំទៅកូននឹងខំប្រឹងសិក្សាឱ្យក្លាយជាកូនល្អរបស់ម៉ែពុក...!!ម៉ែ! ពុក!កូនអាណិតអ្នកណាស់!ហ៊ឺ...!!។វាចានេះដូចជាឱ្យទិព្វព្យបាលការឈឺអីចឹង អ្នកជាមាតាឱបរឹតបុត្រីសែនពេញចិត្ត រីឯដួងវិញ្ញាណរបស់គាត់ខំបែរបន់គុណបុណ្យឱ្យជួយបង្អាក់ភ្លៀងសិន។ស័កសិទ្ធណាស់! ទ្វីបលោកហាក់ស្តាប់លឺពាក្យអង្វរករបស់ម្តាយស្រីមែន ក៏ស្រាប់តែស្ងាត់ភ្លៀងឈឹងមួយរំពេច ធ្វើឱ្យស្មារតីមនុស្សសត្វបានស្ងប់ពីភាពភ័យខ្លាចអស់រលីង រាំងហើយ!រាំងហើយ! ទេវតាពិតជាអាណិតសត្វមែនហើយ!។ ភ្លៀងបានបញ្ចប់ទៅយ៉ាងស្រួល សត្វលោកគ្រប់អាត្មាក៏បន្តដំណេកទៀតរហូតចក្រវាឡទាំងមូលវិលត្រឡប់ឈានចូលដល់ថ្ងៃថ្មី ពន្លឺពណ៌មាសជះរស្មីពីទិសបូណ៌មកសែនស្រស់ស្អាត ចាំងមកប៉ះប្រទះនឹងតំណក់ទឹកសន្សើមនាព្រឹកព្រលឹម ដែលក្រាលក្រាបលើចុងស្មៅនាផែនដីនេះ រំលេចពណ៌ព្រាកៗដូចពេចន៍ឆ្នៃដ៏ល្អវិចិត្រ សព្វសត្វប្រុសស្រីក្រោកពីដំណេកលប់លៀងមុខនឹងចេញចរទៅទីផ្សេងៗដើម្បីប្រកបរបរចិញ្ចឹមជីវិតរៀងរាល់រូប ចំណែកសិស្សានុសិស្សក៏កំពុងធ្វើដំណើរទៅសាលារៀនមានកង់មូតូខ្លះធ្វើដំណើរដោយផ្ទាល់ជើងព្រោះគ្មានលុយទិញកង់ជិះ។ ថ្លែងពីទិដ្ឋភាពនៅក្នុងខ្ទមចាស់កន្តួករួកដដែលនេះ កុមារាតូចច្រម៉ក់ម្នាក់កំពុងប្រវេប្រវាស្លៀកពាក់ខោអាវឯកសណ្ឋានជាកូនសិស្សសាលាដោយសំលៀកបំពាក់នោះសោតគឺត្រូវភ្លៀងទទឹកជោគអស់ គេមិនមានខឹងសម្បារនិងការទទឹកអាវខោនេះទេ តែគេបែរជាស្រែកយំពេលឃើញសៀវភៅសិក្សាត្រូវសើម និងរហែកខ្ទិចខ្ទីសល់ស្ទើរត្រឹមតែពាក់ កណ្តាលប៉ុណ្ណោះ: -អ្ហាក! សៀវភៅខ្ញុំសើមអស់បាត់ទៅហើយ!..ហ៊ឹក..ហ៊ឺ...!តើខ្ញុំបានអី្វសរសេរទៀតទៅ ហើយលោកគ្រូប្រាកដជាដាក់ទោសខ្ញុំជាមិនខានទេ! ម៉ែ! សៀវភៅកូនរហែកអស់ហើយធ្វើយ៉ាងម៉េចទៅ!។ស្ត្រីដែលជាម្តាយកំពុងតែកើបអាចន៍គោក្នុងក្រោលតបដោយការលួងចិត្តកូនៈ -មិនអីទេណា! កូនទៅរៀនសិនចុះចាំម៉ែមកពីលក់នំវិញសឹមម៉ែទិញថ្មីឱ្យណា៎! បើលោកគ្រូដាក់ទោស កូនជំរាបគាត់តាមនឹងទៅ ថាត្រូវភ្លៀងទទឹកកាលពីយប់ម៉ិញ គាត់មិនធ្វើអ្វីកូនទេ!។គេនិយាយតបដោយអេះអុញរៀងចង់សុំអីមួយៈ -បាទ! តែខ្ញុំ..ខ្ញុំ..អត់មានលុយចាយទេ ម៉ែឱ្យខ្ញុំ៥០០៛មក!។អ្នកម្តាយឆ្លើយដោយតំអូញអង្វរកូនៈ -ឱ!កូនប្រុសមាសម្តាយ! ម្តាយអត់មានលុយទេ ម៉ែមានតែលុយរាយសល់២០០៛ដែរយកទៅចាយសិនទៅណា៎ ពេលម៉ែមកពីផ្សារចំាម៉ែទិញនំផ្ញើទៀត!។គេដើរទៅជិតម្តាយហើយទទួលលុយបែបខកបំណង រួចក៏ដើរចេញទៅ បន្តិចលេចមុខយុវតីម្នាក់ទៀតអាយុប្រហែល១៧-១៨ឆ្នាំក្រឡឺមមកដែរដោយស្រែកសួរ ម្តាយៈ -ម៉ែអ្ហា៎ម៉ែ! អាអូនវាទៅណាបាត់ហើយ ម៉េចមិនឃើញទៅរៀនចឹង? -អើ! ប្អូនវាទើបតែចេញទៅអម្បាញ់ម៉ិញនឹងឯង ហើយថ្ងៃនេះកូនឯងឆាប់ត្រឡប់មកដំាបាយទឹកឱ្យឪឯងផង ព្រោះម៉ែគិតថាប្រឹងលក់អង្ករឱ្យវាបង្ហើយថ្ងៃនេះដែរ!។ស្រស់ស្រីវាចាតបទៅម្តាយដោយយកដៃទាញកងកញ្ចាស់របស់ស្រីមកផងៈ -ចាសម៉ែ!ថ្ងៃនេះកូនគិតថាត្រូវរៀនគួរបន្ថែមដែរ ព្រោះជិតប្រឡងឆមាសហើយកូនខ្លាចប្រឡងធ្លាក់!តែបើម៉ែជាប់រវល់អីចឹងកូនប្រញាប់មកក៏បានដែរ! -អើ! ណេះម៉ែមានតែ២០០០៛ទេ! ម៉ែថាទុក៥០០៛ឱ្យអាពៅវានៅចំាផ្ទះឥឡូវកូនឯងយកទាំងអស់តែម្តងទៅចុះ ព្រោះក្រែងកូនត្រូវការទិញសៀវភៅមកសិក្សាផ្ទះបន្ថែមណា៎!។គ្រាន់តែស្រស់ស្រីលើកដៃទទួលលុយពីម្តាយក៏លេចមុខកុមារាកំហូចមួយទៀតមកភ្លាមដោយយំទារលុយទាំងព្រឹកតែម្តងៈ -ម៉ែ! ចុះឯណាលុយខ្ញុំនោះ....ម៉ែឯងឱ្យតែបងៗចុះខ្ញុំ!។ម្តាយគេចងចិញ្ចើមហួសចិត្ត ស្រីយើងឃើញប្អូនទារលុយម្តាយដូច្នេះក៏ហុចឱ្យ៥០០៛ហើយយកដៃអង្អែលក្បាលប្អូនលេងៈ -ណេះ! បងឱ្យ៥០០៛ឈប់ទារម៉ែទៀតណា៎! ហើយនៅផ្ទះកុំពូកែដើរលេងពេកលឺទេ! -ចុះកូនបានអ្វីទុកទិញរបស់រៀនទៅកូន? -អត់អីទេម៉ែឱ្យ១៥០០៛នឹងក៏បានដែរ! បើអញ្ចឹងកូនសូមទៅសិនហើយមិនបានជួយការងារម៉ែទេ ចំាថ្ងៃអាទិត្យទំនេរសឹមកូនជួយម៉ែណា៎! អាពៅបងទៅរៀនហើយណា៎ នៅផ្ទះលឺទេ! នៅផ្សារព្រឹកនេះមនុស្សម្នាមកអ៊ូអរកកកុញណែនតាន់តាប់ជាន់ជើងគ្នារកតែផ្លូវចូលគ្មានស្ត្រីដែលយើងឃើញអម្បាញ់នោះក៏នៅទីនោះដែរ ថែមទាំងមានទូលកញ្ជើត្រួតគ្នាលើក្បាលទៀតផង ហើយមាត់អំពាវនាវលក់នំពីក្រៅរថយន្តឈ្នួលដែលគេបញ្ឈរចាប់ម៉ូយនិងមានអ្នកជិះពីរបីនាក់ដែរៈ -នំអើយនំ! បងទិញនំទេ! អូនសូមជួយទិញនំបងខ្លះទៅទើបតែលើកពីចង្ក្រានថ្មីៗនៅក្តៅៗនៅឡើយទេ បើមិនជឿសាកមើលសិនទៅ!។អ្នកជិះក្នុងឡានម្នាក់ងាកមកមើលឃើញដូចរៀងទំនងក៏និយាយៈ -អេ៎! អ៊ំអ្នកលក់មកនេះ! តើជានំអីដែរទៅរាងមើលទៅគួរឱ្យចង់ញុំាណាស់ ឱ្យខ្ញុំសាកមើលបានទេ! -អូ! ចាស!ចាស! មានអីអាចមើលបានតើ! ក្មួយឯងឃើញទេនំនឹងខ្ញុំវិចណែនល្អណាស់មានសណ្តែកល្ងខាងក្នុងទៀតណា៎ក្មួយឈ្ងុយណាស់! ចុះបងខាងនោះអត់មើលទេឬ? -អូ!អត់ទេអូន!។កំពុងតែឈរកន្តៀតកញ្ជើនំលក់ឱ្យភ្ញៀវស្រាប់តែទឹកកាកសំនល់សុទ្ធតែកំទិចគុយទាវស្អុយងោងបាចមកឆាវ ប្រឡាក់ជោគ គាត់ងាកខ្វាកប៉ះនឹងស្រ្តីមាឌឌាំងម្នាក់កំពុងឈរច្រត់ចង្កេះបញ្ឆេះជេរគាត់ឡូងៗ: -នែ៎! ហ៎ងឯងគ្មានកន្លែងលក់ទេអីបានជាមកលក់កាត់មុខមាត់យើងអញ្ចឹងអ្ហាស! ង៉ែងតិចអញប្រាប់ម្ចាស់ផ្សារឈប់ឱ្យមកលក់ទៀតវ៉ើយ!

3 comments

អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

back to top